Month: February 2014

រង្វាន់របស់ទ្រង់ ពិតជាអស្ចារ្យណាស់

មុខ​ជំនួញ​ជា​ច្រើន មាន “កម្ម​វិធី​សន្សំ​ពន្ទុ” ដែល​ផ្តល់​រង្វាន់​ដល់​អតិថិ​ជន​ដែល​ស្មោះ​ត្រង់។ អ្នក​អាច​សន្សំ​រង្វាន់​ទាំង​នេះ ដោយ​ប្រើ​សេវ៉ា​កម្ម​រប​ស់​ក្រុម​ហ៊ុន​ពួក​គេ ដូច​​ជា​ការញាំ​អាហារ​នៅក្នុ​ងភោជនីយ​ដ្ឋាន​ក្នុង​តំបន់ ការ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ ឬ​ធ្វើ​ដំណើរ​តាម​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ណាមួ​យ។ ការ​សម្រេច​ចិត្ត​ចំណាយ​ប្រាក់​របស់​អ្នក តាម​របៀប​នេះ គឺ​ពិត​ជា​សម​ហេតុ​ផល​ណាស់។

ព្រះ​ទ្រង់​ក៏​មាន​កម្ម​វិធី​ប្រទាន​រង្វាន់​ផង​ដែរ។ ជា​ញឹក​ញាប់ ព្រះ​យេស៊ូវ​ទ្រង់​បាន​មាន​បន្ទូល អំពី​ការ​សព្វ​ព្រះ​ទ័យ​នឹង​ប្រទាន​រង្វាន់​ដល់​យើង សម្រាប់​ការ​បម្រើ​ទ្រង់ ដោយ​​ភាព​ស្មោះ​ត្រង់។ ឧទាហរណ៍ : ពេលយើង​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀត​បៀន ដោយសារ​ជំនឿ​លើ​ទ្រង់ នោះ​ទ្រង់​បាន​មាន​បន្ទូល​ហើយ​ថា “ចូរ​មាន​ចិត្ត​អំណរ … ដ្បិត​អ្នក​រាល់​គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ​ស្ថានសួគ៌”(ម៉ាថាយ ៥:១២)។ ពួក​ផារិស៊ី​មាន​ទម្លាប់ ដាក់​ដង្វាយ អធិស្ឋាន និង​តម​អត ឲ្យ​សាធារណៈ​ជន​បាន​ឃើញ​ខ្លួន តែ​ព្រះ​យេស៊ូវ​បាន​បង្រៀ​នយើង ឲ្យ​ធ្វើ​ការ​ទាំង​នោះ ដោយ​មិន​បើក​ចំហរ​ឲ្យ​អ្នក​ដទៃ​ដឹង​ឡើយ ដ្បិត “ព្រះវរបិតា​នៃ​អ្នក ដែល​ទត​ឃើញ​ក្នុង​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់ ដល់​អ្នក​នៅ​ទី​ប្រចក្ស​ច្បាស់”(៦:៤,៦,១៨)។

ពេល​យើង​រស់​នៅ​ថ្វាយ​ព្រះ​យេស៊ូវ ភាព​ស្មោះ​ត្រង់​មិន​ដែល​នាំ​ឲ្យ​ជីវិត​របស់​អ្នក មាន​ការ​ខាត​បង់​ឡើយ ទោះ​បី​ជា​អ្នក​មាន​ការ​លះប​ង់ច្រើន​យ៉ាង​ណា​ក៏​ដោយ។ ប៉ុន្តែ យើង​មិន​មែន​បម្រើ​ព្រះ​យេស៊ូវ ដើម្បី​ឲ្យ​បាន​រង្វាន់​ពី​ទ្រង់​នោះ​ឡើយ។ ពេល​ដែល​ទ្រង់​បាន​សុគត​ជួស​យើង នៅ​លើ​ឈើ​ឆ្កាង ទ្រង់​បាន​ធ្វើ​សម្រាប់​យើង លើស​ពី​អ្វី​ដែល​យើង​សម​នឹង​ទទួល​ទៅ​ទៀត។ ភាព​ស្មោះត្រ​ង់​ដែល​យើង​មាន​ចំពោះ​ទ្រង់ គឺ​ជា​ការ​ថ្វាយ​បង្គំ ដែល​បង្ហាញ​ចេញ​នូ​វ​ការ​ដឹង​គុណ​ដោយ​សេចក្តី​ស្រឡាញ់ ចំពោះ​សេចក្តី​ស្រឡាញ់​ដែល​ទ្រង់​មាន​ចំពោះ​យើង។ ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​លើក​ទឹក​ចិត្ត​យើង ដោយ​ការ​ធានា​ថា រង្វាន់​ដែល​ទ្រង់​នឹង​ប្រទាន​ដល់​យើង​នៅ​គ្រាចុ​ងក្រោ​យ នឹ​ង​មាន​ច្រើន​លើស​​អ្វី​ដែល​យើង​បាន​លះប​ង់​ថ្វាយ​ទ្រង់​ទៅ​ទៀត។​ ចូរ​រស់​នៅ​ថ្វាយ​ព្រះ​យេស៊ូវ…

ចូរពិចារណាអំពីប្រភព

ខ្ញុំ​ចូល​ចិត្ត​ចំណី​អាហារ​ដែល​មាន​ដាក់​គ្រឿង​ទេស​​ស៊ី​ណា​-មុន ដូច​ជា គួង នុំ​ស្រួយ​ក្រា​ហាម ស្ក​គ្រាប់ ចំណិត​នុំ​ប៉័ង ផ្លែ​ប៉ោម និង​នុំ​ប្រេហ្ស៊ល។ គ្រឿង​ទេស​​ស៊ីណាមុន ស្ថិត​ក្នុង​ចំណោម​គ្រឿង​ទេស ដែល​ធ្វើ​ឲ្យ​ចំណី​អាហារ​មាន​រស់​ជាតិ​កាន់​តែ​ឆ្ងាញ់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កាល​ពី​មុន ខ្ញុំ​មិន​បាន​ដឹង​ថា គ្រឿង​ទេស​នេះ មាន​ប្រភព​មក​ពីណា​ទេ។ ក្រោយ​មក ពេល​ខ្ញុំបា​ន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស្រី​លង្កា កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​ក៏​បាន​ដឹង​ថា ៩០​ភាគ​រយ​នៃគ្រឿ​ង ទេស​ស៊ីណាមុន​ទាំង​អស់ នៅ​ក្នុង​ពិភ​ព​លោក​នេះ មាន​ប្រភព​មក​ពី​ប្រទេស​ដែនកោះ​មួយ​នេះ ដែល​មាន​ទីតាំង​នៅក្នុ​ងមហា​សមុទ្រ​ប៉ាស៊ីហ្វ៊ិក​។ នៅ​ក្នុង​ការ​ញាំ​ចំណី​អាហារ​ដែល​មាន​ដាក់​គ្រឿង​ទេស​ស៊ីណាមុន ក្នុង​អំឡុ​ងពេ​ល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ គឺ​ខ្ញុំ​មិន​ដែល​បាន​គិត​អំពី​ប្រភព​នៃ​គ្រឿង​​ទេស​នេះ​ឡើយ។

គួរ​ឲ្យ​ស្តាយ​ណាស់ ដែល​ជួន​កាល ខ្ញុំ​ក៏​បាន​ដើរ​ជា​មួយ​ព្រះ​គ្រីស្ទ តាម​របៀប​ដូច​នេះ​ផង​ដែរ។ ព្រះ​បាន​ប្រទាន​ពរ​ឲ្យ​ខ្ញុំ​មាន​ភរិយា​ដ៏​អស្ចារ្យ​ម្នាក់ និង​មាន​កូន​៥​នាក់ ហើយ​មាន​ចៅ​ៗ ដែល​បា​ននាំ​ឲ្យ​ខ្ញុំ​មាន​ការ​អរ​សប្បាយ​យ៉ាង​ខ្លាំង។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ នៅ​ពេល​ដែល​ខ្ញុំ​កំពុង​មាន​សេចក្តី​អំណរ​ចំពោះ​ពួក​គេ ​ជួន​កាល ខ្ញុំ​ភ្លេច​គិត​អំពី​ប្រភព​នៃ​ព្រះ​ពរ​ទាំង​នោះ ដែល​អ្នក​និពន្ធ​ទំនុក​បរិសុទ្ធ​ក៏​បាន​ហៅ​ថា “ប្រភព​នៃ​ព្រះ​ពរ​នីមួយ​ៗ​”។ គឺ​ដូច​ដែល​សាវ័ក​យ៉ាកុប​បាន​បក​ស្រាយ​ថា “គ្រប់​​ទាំង​​រប​ស់​​​ដ៏​ល្អ ដែល​ព្រះ​ប្រទាន​មក និង​អស់​ទាំង​អំណោយ​ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះវរបិតា​នៃ​ពន្លឺ ដែល​ទ្រង់​មិន​ចេះ​ប្រែប្រួល សូម្បី​តែ​ស្រមោល​នៃ​សេចក្តី​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ”(១:១៧)។

តើ​យើង​កំពុង​តែ​មាន​ការ​រមើល​គុណ​យ៉ាង​ណា នៅ​ពេល​ដែល​យើង​បាន​អរ​សប្បាយ​នឹង​ព្រះ​ពរ​ដ៏​ហូរ​ហៀរ​នៃ​ជីវិត ដោយ​មិន​បាន​អរ​ព្រះ​គុណ​ព្រះ​វរបិតា ដែល​ទ្រង់​ជា​ប្រភព​នៃ​ស្នា​ព្រះ​ហស្ថ​ទាំ​ង​អស់។​-Bill Crowder

ការប្រគុំបទចម្រៀង

នៅ​ពេល​ល្ងាច​ដ៏​រី​ករាយ ក្នុង​​រដូវ​ក្តៅ មាន​មនុស្ស​មួយ​ហ្វូង​ធំ​បាន​មក​ជួប​ជុំគ្នា នៅ​ក្នុង​ទីលាន​ដ៏​ស្រស់​ស្អាត​មួយ ដើម្បី​ទស្សនា​ការ​ប្រគុំ​តន្រ្តី ដែ​លត្រូវ​បាន​រៀប​ចំ​ឡើង ដោយ​មិត្ត​ភ័ក្រ​របស់​ខ្ញុំ​ម្នាក់ ដែល​រៀន​នៅ​មហា​វិទ្យា-​ល័យ​ជា​មួយ​គ្នា។ ថ្ងៃ​នោះ​​​ជា​ថ្ងៃខួប​កំណើត​របស់​គាត់ ដូច​នេះ​ពិធី​ករ​ក៏​និយាយ​ពន្លយ​ពាក្យ​ថា យើង​នឹង​នាំ​គ្នា​ច្រៀង​បទ “រី​ក​រាយ​ថ្ងៃ​កំណើត” សម្រាប់​គាត់។ ពួក​គេ​​ក៏​​ចាប់​ផ្តើម​​ច្រៀង​​ម្នាក់​ម្តង​ៗ ដោ​យឃី និង​ចង្វាក់​ផ្សេង​គ្នា បណ្តាល​ឲ្យ​​មាន​​ភាព​​​មិ​ន​សូវ​ស៊ីសង្វាក់​គ្នា។ ការ​ច្រៀង​នោះ​​មិន​​ពិរោះ​​សោះ។ យើង​​​ពិត​ជា​​សោក​ស្តាយ​ណាស់ ចំពោះសម្លេង​ច្រៀង​របស់​ពួក​គេ ។ ពេល​ដែល​មិត្ត​ភ័ក្រ​រប​ស់ខ្ញុំ​ឡើង​ទៅលើ​​វេទិការ គាត់​ក៏​ផ្តល់​ឱ​កាស​ឲ្យ​យើង​ម្តង​ទៀត។ គាត់​មិន​បានចាប់​ផ្តើម​ដោយ​​បញ្ចេញ​​សូរ​​ទេ តែ​គាត់​បាន​ធ្វើ​ដៃ​ចុះ​ក្រោម​ជា​សញ្ញា​ឲ្យ​​ទម្លាក់​សម្លេង​ ដូច​នេះ ​យ៉ាង​​ហោច​​ណាស់ ហើយ​​​ក៏​បាន​​ច្រៀង​​ព្រ​​ម​គ្នា។ នៅ​ចុង​បញ្ចប់​នៃ​បទ​ចម្រៀង​ ភាគ​ច្រើន​នៃពួ​កគេ​បាន​ច្រៀង​ដោយ​ឃី ស្ទើរ​តែ​ដូច​ៗ​គ្នា។

ពួក​គេ​គួរ​តែ​បន្លឺ​សម្លេង​ចេញ​ជា​បទ​ចម្រៀង គឺ​មិន​គួរ​បង្កើ​តជា​សម្លេង​រំខាន​ដូច​នេះ​ទេ ហើយ​ការ​នេះ ​ក៏​បាន​ធ្វើ​ឲ្យខ្ញុំ​នឹក​ឃើញ បញ្ហា​មួយ ដែល​ពួក​ជំនុំ​នៅ​សតវត្សរ៍​ទី​១​បាន​ជួប​ប្រទះ​។ ពួក​គេ​មាន​ការ​មិន​ចុះ​សម្រុង​គ្នា អំពី​អ្នក​ដឹក​នាំរ​បស់​ពួក​គេ។ អ្នក​ខ្លះ​ដើ​រតាម​សាវ័ក​ប៉ុល ហើយ​ខ្លះទៀ​ត​បាន​ដើរ​តាម​លោក​អ័ប៉ុឡូស​(១​កូរិនថូស ៣:៤)។ ការ​នេះបា​ន​នាំ​ឲ្យ​មាន​ការ​ឈ្លោះ ប្រ​កែក និង​បែក​បាក់​គ្នា​(ខ.៣)។ ពួក​គេ​មិន​បាន​រួម​គ្នា​បង្កើត​ជា​​បទ​ចម្រៀង​​ទេ តែ​​បែរ​ជា​បាន​ធ្វើ​ឲ្យ​មាន​សម្លេង​រំខាន​ទៅ​វិ​ញ​​។ បើ​យើង​ធៀប​ការ​នេះ នឹង​ការ​ច្រៀង​ព្រម​គ្នា​វិញ នោះ​ការ​ដែល​មនុស្ស​មិន​​ឯក​ភាព​គ្នា អំពី​អ្នក​ដឹក​នាំ គឺ​មិន​ខុស​ពី​ការ​ដែល​ពួក​គេរាល់​គ្នា“ច្រៀង”ព្រម​​​ៗ​​គ្នា ដោយ​ចង្វាក់ និង​សូរ​ដែល​ពួក​គេពេ​ញ​ចិត្ត​រៀង​ៗ​ខ្លួន។

ដើម្បី​ប្រគុំ​ជាប​ទ​ដ៏​ពិរោះ ដែល​នឹង​ទាក់​ទាញ​អ្នក​មិន​ជឿ​ព្រះ ឲ្យ​ជឿ​ព្រះ​យេស៊ូវ អ្នក​ជឿ​ព្រះ​ទាំង​អស់ ត្រូវ​តែ​ដើរ​តាម​អ្នក​ដឹក​នាំ​តែ​មួយ ហើយ​អ្នក​ដឹក​នាំ​នោះ​ត្រូវ​តែ​ជា​ព្រះ​គ្រីស្ទ។…

កំរិតទាំង៦ នៃការញែកពីគ្នា

កាល​ពី​៨៥​ឆ្នាំ​មុន មាន​អ្នក​និពន្ធ​ម្នាក់ ឈ្មោះ​ហ្វ្រ៊ីកយែស ខារីនធី(Frigyes Karinthy) បាន​និពន្ធ​រឿង​ខ្លី​មួយ ដែល​គាត់​បាន​​ដា​ក់​ចំណ​ង​ជើង​ថា “ចំណង​នៃ​ច្រវ៉ាក់” ដែល​នៅ​ក្នុង​នោះ គាត់​បាន​បញ្ចេញ​ទស្សនៈ​ថា ការ​​ត​ភ្ជាប់​​គ្នា​​រវាង​បុគ្គលពីរៗនាក់ នៅ​ក្នុង​​លោកិយ​នេះ​ បាន​កើត​មាន​ឡើង យ៉ាង​ហោច​ណាស់ តាម​រយៈ​​ទំនាក់​ទំនង​​ប្រាំ​យ៉ាង។ ទស្សនៈ​នេះ​ត្រូវ​បាន​គេយ​កមក​វិភាគ​ឡើង​វិញ ក្នុង​ពេល​​បច្ចុប្បន ហើយ​តា​​ម​ធម្មតា ត្រូវបានគេ​បក​ស្រាយ​ថា “កំរិត​ទាំង​៦ នៃ​ការ​ញែក​ពី​គ្នា”។ ជា​ការ​ពិត​ណាស់ គេ​មិន​ទាន់​បាន​បង្ហាញ​ថា ទ្រឹស្តី​របស់​គាត់​មាន​ភាព​ត្រឹម​ត្រូវ​ឡើយ។ ប៉ុន្តែ មាន​កត្តា​ដ៏​សកម្ម​មួយ ដែល​បាន​តភ្ជាប់​យើង ជា​មួយ​អ្នក​ដទៃ នៅ​ទូ​ទាំង​ពិភព​លោក: គឺ​ប្រាជ្ញា និង​អំណាច​គ្រប់គ្រង​របស់​ព្រះ ដែល​បើក​សម្តែង​ឡើង​តាម​រយៈព្រះ​បន្ទូល​ទ្រង់ ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​ទ្រង់។

បី​បួន​ឆ្នាំមុ​ន ខ្ញុំ​បាន​ទទួល​សំបុ​ត្រ​មួយ ពី​បុរស​ម្នាក់ ដែល​ខ្ញុំ​មិន​ដែល​ធ្លាប់​ជួប។ គាត់​បាន​សរ​សេរ​ប្រាប់​ខ្ញុំថា​​ កាល​ពី​មុន​ ខ្ញុំ​បាន​ផ្ញើសំ​បុ​ត្រ​ខ្លី​មួយ​ ទៅ​មិត្ត​ភ័ក្រ​របស់​ខ្ញុំ ដែល​ជា​អ្នក​ជិត​ខាង​របស់​គាត់ ហើយ​ក្រោម​មក គាត់​ក៏​បាន​អាន​សំបុត្រ​នោះផងដែរ។ សំបុត្រនោះ​​បា​នលើក​ទឹក​ចិត្ត​គាត់ នៅ​ពេល​គាត់​កំពុង​បាក់​ទឹក​ចិត្ត និង​អស់​សង្ឃឹម ក្នុង​ភាព​ងងឹត។ មិត្ត​ភ័ក្រ ដែល​ខ្ញុំ​បាន​ផ្ញើ​សំបុត្រ​ដ៏​ខ្លី​ឲ្យ​នោះ បាន​ផ្ញើ​សំបុត្រ​នោះ​បន្ត​ទៅ​មិត្ត​ភ័ក្រ​ម្នាក់ ហើយ​អ្នក​នោះ​ក៏បា​នផ្ញើ​ទៅ​មិត្ត​ភ័ក្រ​ម្នាក់​ទៀត ហើយ​គេ​ក៏​ចេះ​តែ​ផ្ញើ​ត​ៗ​គ្នា រហូត​ដល់​ពេល​ដែល​វា​ធ្លាក់​មក​ដល់​បុរស ដែល​បាន​សរសេរ​សំបុត្រ​មក​កាន់​ខ្ញុំ​នេះ។

ការ​នេះ​អា​​ចមាន​ន័យ​ថា ជីវិត​មនុស្ស​ម្នាក់​បាន​ទទួល​ការ​ប៉ះពាល់​ដ៏​អស់​កល្ប​ជា​និច្ច ដោយ​ពាក្យ​ពេចន៍​ដ៏​សាមញ្ច ដែល​ត្រូវ​បាន​បង្ហាញ​ចេញ​មក​ ដោយ​សេចក្តី​ស្រឡាញ់…

ការនិយាយការពារ ដើម្បីបុព្វហេតុនៃព្រះអម្ចាស់

លោកឆាលស៍ ហ្វ៊ីននេយ(Charles Finney) គឺ​ជា​មេធាវី​ដែល​មានអាយុ​២៩​ឆ្នាំ ដែល​មាន​ការ​ខ្វល់​ខ្វាយ​អំពី​សេច​ក្តី​សង្គ្រោះ​នៃ​វិញ្ញាណ​របស់​ខ្លួន។ នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ១៨២១ គាត់​ក៏​បាន​ចូល​ទៅ​រក​ភាព​ស្ងប់​ស្ងាត់​ក្នុង​តំបន់​ព្រៃ នៅ​ក្បែរ​ផ្ទះរ​បស់​គាត់ ដើម្បី​រក​ពេល​អធិស្ឋាន។ នៅ​ទី​នោះ គាត់​ក៏​មាន​ការ​ពិសោធន៍​នឹង​ការ​ផ្លាស់​ប្រែ​ដ៏​អស្ចារ្យ។ គាត់​បាន​សរសេ​រ​ថា “ព្រះ​វិញ្ញាណ​ ប​រិសុទ្ធ … ហាក់​ដូច​ជា​យាង​សណ្ឋិត​ក្នុង​ខ្ញុំ ទាំង​កាយ ទាំង​វិញ្ញាណ … ការ​នេះ​ហាក់​ដូច​ការ​បង្ហូ​រចុះ​នៃ​សេចក្តី​ស្រឡាញ់​ម្តង​ហើយ​ម្តង​ទៀត”។

នៅ​ថ្ងៃប​ន្ទាប់ គាត់​ក៏​បាន​ជួប​កូន​ក្តី​ម្នាក់ ដែល​បាន​មក​រក​គាត់ ដើម្បី​សុំ​ឲ្យ​គាត់​ការ​ពារ​ក្តី។ លោក​ហ្វ៊ីនេយ​ក៏​បាន​ប្រាប់​គាត់​ថា “ខ្ញុំ​បាន​ទទួល​ការ​ត្រាស់​ហៅ​ពី​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ឲ្យ​និយាយ​ការពារ​បុព្វ​ហេតុ​របស់​ទ្រង់ ដូចនេះ ខ្ញុំ​មិន​អាច​ការពារ​រឿង​ក្តី​របស់​អ្នក​បាន​ទេ”។ គាត់​ក៏​បាន​លះ​បង់​អាជីព​ផ្នែ​កច្បាប់​ ហើយ​បាន​ចូល​បម្រើ​ព្រះ។ ក្រោយ​មក ព្រះ​ក៏​បាន​ប្រើ​គាត់ ដោយ​អំណាច​ចេស្តា​ទ្រង់ ដើម្បី​នាំ​អ្នក​ដទៃ​ឲ្យ​​ទទួល​ជឿ​​ព្រះ​គ្រីស្ទ​។

ព្រះ​អម្ចាស់​ក៏​បាន​ត្រាស់​ហៅ​​សាវ័ក​ប៉ុល ឲ្យ​ដោះ​សារ​អំពី​បុព្វ​ហេតុ​របស់​ទ្រង់​ផង​ដែរ។ គឺ​ដូច​ដែល​គាត់​បាន​ចែង​ថា “ខ្ញុំ​​បា​ន​​តាំង​ឡើង សំរាប់​ដោះ​សា​រ​ពី​ដំណឹង​ល្អ”(ភីលីព ១:១៧)។ ពាក្យ​ដើម​ដែល​បក​ប្រែ​មក​ថា “ដោះ​សារ” ត្រូវ​បាន​ប្រើ​នៅ​ក្នុង​សម័យ​បុរាណ ក្នុង​ការ​ជជែក​ការពា​រ​រឿង​ក្តី ដោយ​មេធាវី ​ក្នុង​តុលា​ការ​។ អ្នក​ជឿ​ទាំង​អស់ ត្រូវ​បាន​ត្រាស​ហៅ ឲ្យ​ចែក​ចាយ​អំពី​ដំណឹង​ល្អ​ដ៏​អស្ចារ្យ នៃ​ព្រះ​គុណ​របស់​ព្រះ ដែល​ជួយ​សង្គ្រោះ​។ “ដូច្នេះ យើង​​ខ្ញុំ​ជា​​ទូត​​ដំណាង​​ព្រះ​គ្រីស្ទ ហាក់​​ដូ​ច​​​ជា​ព្រះ​ទ្រង់​អង្វរ​ដោយសារ​យើង​ខ្ញុំ គឺ​យើង​ខ្ញុំ​អង្វរ​គេ​ជំនួស​ព្រះគ្រីស្ទ​ថា ចូរ​ឲ្យ​បាន​ជា​មេត្រី​នឹង​ព្រះ​ចុះ”(២កូរិនថូស ៥:២០)។…

ផែនការណ៍ព្រះ មិនមែនផែនការណ៍យើង

ពួក​អ៊ីស្រា​អែល និ​ង​ពួក​ភីលីស្ទីន​សុទ្ធ​តែ​មាន​ការ​យល់​ច្រឡំ អំពី​ហិប​សញ្ញា​(គឺ​ហិប​​ក្នុង​​រោងឧ​បោសថ ដែល​ជា​តំណាង​ឲ្យ​បល្ល័ង្ក​ព្រះ)។ បន្ទាប់​ពី​ពួក​អ៊ីស្រា​អែល​បាន​ទទួល​បរា​ជ័យ នៅ​ក្នុង​ចម្បាំង​ជា​មួយ​ពួក​ភីលី​ស្ទីន ពួក​គេ​ក៏​បាន​ចាត់​អ្នក​នាំ​សារ​ម្នាក់ ឲ្យ​ទៅ​ក្រុង​ស៊ីឡូរ ដើម្បី​សុំ​ឲ្យ​គេ​សែង​ហិប​សញ្ញា មក​អេបើន-អេស៊ើរ ដែល​ជា​កន្លែង​បោះ​ជំរុំ​ទ័ព​របស់​ពួក​គេ។

ពេល​ដែ​ល​គេ​សែង​ហិប​សញ្ញា​មក​ដល់ ពួក​អ៊ីស្រា​អែល​ក៏​បាន​នាំ​គ្នា​ស្រែក​ឡើង​យ៉ាង​រំពង បាន​ជា​ពួក​ខ្មាំង​សត្រូវ​ក៏​បាន​ស្តាប់​ឮ ពី​តំបន់​អា​ផែក។ ការ​មក​ដល់​នៃ​ហិប​សញ្ញា​ បាន​ធ្វើ​ឲ្យ​ពួក​ភីលី​ស្ទីន​មាន​ការ​ភ័យ​ខ្លាច ហើយ​ពួក​អ៊ីស្រាអែល​ក៏​មាន​ចិត្ត​ក្លាហា​ន​​ឡើង​។

ពួក​គេ​សុទ្ធ​តែ​មាន​ការ​យល់​ខុស​​អំពីហិប​សញ្ញា។ ពួកអ៊ី​ស្រាអែ​ល​បាន​យក​ហិប​សញ្ញា​ចូល​ក្នុង​​សម​រភូមិ ហើយ​ក៏​បាន​ចាញ់​ពួក​ភីលីស្ទីន​យ៉ាង​ធ្ងន់​ធ្ងរ ហើយ​ពួក​ភីលី​ស្ទីន​ក៏​ ដណ្តើម​យក​ហិប​សញ្ញា​ទៅ​បាត់ ដែល​នោះ​ជា​ការ​ប្រព្រឹត្ត​ខុស​មួយ​ទៀត ក្នុង​សម័​យសង្រ្គាម​នោះ។ ពួក​ភីលីស្ទីន​ក៏​មាន​ជម្ងឺ ហើយ​រូ​ប​ព្រះ​ក្លែង​ក្លាយ​របស់​ពួក​គេ​ក៏​ត្រូវ​បាន​បំផ្លាញ​។

យើង​អាច​យល់​អំពី​កំហុស​ដែល​ពួក​ភីលី​ស្ទីន​មាន នៅ​ក្នុង​ការ​ដណ្តើម​យក​ហិប​សញ្ញា ព្រោះ​ពួក​គេ​ជា​ពួក​ថ្វាយ​បង្គំ​រូប​ព្រះ។ ប៉ុន្តែ ពួក​អ៊ីស្រា​អែល​គួរ​តែ​មាន​ការ​យល់​ដឹង​ច្បាស់​ជាង តែ​បែរ​ជា​បាន​ប្រើ​ហិប​សញ្ញា ដោយ​មិន​បាន​ប្រឹក្សា​ជា​មួយ​ព្រះ​ជា​មុន។ ពួក​អ៊ីស្រា​អែល​បាន​ដឹង​ថា កាល​ពី​សម័យ​មុន គេ​បាន​សែង​ហិប​សញ្ញា​ចូល​ក្នុង​សមរភូមិ​(យ៉ូស្វែ ៦) តែ​ពួក​គេ​មិន​បាន​យល់​ទេ​​ថា ពួក​អ៊ីស្រា​អែល​អាច​ដណ្តើម​យក​ក្រុង​យេរីខូ​បាន ដោយសា​រតែ​​ផែនការណ៍របស់ព្រះ គឺ​មិនមែន​ដោយសារ​ហិប​សញ្ញា​នោះ​ទេ។

ទោះ​បី​ជា​យើង​មាន​ធន​ធាន​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ក៏​យើង​នៅ​តែ​ទទួល​បរាជ័យ​ដដែល បើ​សិន​ជា​យើង​មិន​បាន​ប្រើ​វា​តាម​ផែន​ការណ៍​របស់​ព្រះ​ទេ​នោះ។ សូម​យើង​សិក្សា​ព្រះ​បន្ទូល​ព្រះ អធិស្ឋាន​សូម​ឲ្យ​ទ្រង់​បង្ហាញ​ផ្លូវ ហើយ​មាន​ការ​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​ទ្រង់​(ទំនុក​តម្កើង ៩១:២) មុន​ពេល​យើង​បោះ​ជំហាន​ចេញ ទៅ​ឆ្លង​កាត់​ការ​លំបាក​ដោយ​ជំនឿ។-Dave Branon

វិញ្ញាណនៃបុណ្យណូអែល

អំពើ​សប្បុរស​ធម៌ និង​សណ្តាន​ចិត្ត​ល្អ ដែល​មាន​ការ​កើន​ឡើង​ខ្លាំង ក្នុង​ខែ​ធ្នូ ច្រើន​តែ​ថយ​ទៅ​វិញ​យ៉ាង​ឆាប់រហ័ស បណ្តាល​ឲ្យ​​មនុស្ស​ជា​ច្រើន​និយាយ​​ថា “បើ​យើង​អាច​រក្សា​វិញ្ញាណ​នៃ​បុណ្យ​ណូអែល ឲ្យ​បាន​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ នោះ​មិន​ដឹ​ងជា​ប្រសើរ​យ៉ាង​ណា​ទេ”។ ហេតុ​អ្វី​បាន​ជា សេចក្តី​សប្បុរស និង​ការ​​អាណិត​ហាក់​ដូច​ជា​​ឡើង​ចុះ​ៗ ទៅ​តាម​​ប្រតិទិ​ន​ទៅ​វិញ? តើ​មាន​ប្រភព​​ដ៏​ហូរ​ហៀរ​នៃ​សេចក្តី​អាណិត​អាសូរ ដែល​ជ្រាល​ជ្រៅ​ជាង​អារម្ម​ណ៍​ដ៏​កក់​ក្តៅ​នៅ​ថ្ងៃ​ឈប់​សម្រាក ដែល​កន្ល​ង​ផុតទៅ​តាម​រដូវ​កាល​ឬ​ទេ?

គួរ​ឲ្យ​កត់​សំគាល់​ណាស់ ដែល​នៅ​ក្នុង​ពីរជំ​ពូក​​ដំបូង​នៃ​ព្រះ​គម្ពីរ​លូកា មាន​ការ​លើក​ឡើង​អំពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ចំនួ​ន​៧​ដង។ បទ​គម្ពីរ​នេះ​បាន​ចែង​អំពី​ព្រះ​រាជ​កិច្ច ដែល​ទ្រង់​បាន​ធ្វើ​ក្នុង​ជីវិត​​លោក​យ៉ូហាន បាទីស្ទ តាំង​ពី​ពេល​​​មិន​ទាន់​ចាប់​កំណើត(១:១៥) និង​ក្នុង​ជីវិត​មនុស្ស​មួយ​ចំនួន​ទៀត ដូច​ជា​នា​ងម៉ារា(១:៣៥) អេលី​សាបិត(១:៤១)​ លោក​សាការី(១:៦៧) និ​ង​លោក​ស៊ីម្មាន(២:២៥-២៧)។ ​ជា​ញឹក​ញាប់ យើង​​ហៅ​បទ​គម្ពីរ​ទាំង​នេះ​​ថា “រឿង​បុណ្យ​ណូ​អែល” ដែល​ក្នុង​នោះ មិន​មាន​ការ​បញ្ជាក់ អំពី​មនុស្ស​ដែល​ស្រាប់​តែ​មាន​កា​រ​អ្វី​មួយ​ផុស​ឡើង​ក្នុង​គំនិត ឬ​មាន​អារម្មណ៍​ថា បា​ន​ទទួល​ការ​បណ្តាល​ចិត្ត​ដ៏​ចម្លែក​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ បទគម្ពីរ​ទាំង​នេះ​បាន​បញ្ជាក់​ច្បាស់​ថា ព្រះ​វិញ្ញាណទ្រ​ង់ជា​អ្នក​ដែល​ដឹក​នាំ​លោក​ស៊ីម្មាន​​លោក​សាការី និង​នាង​អេលីសាបិត​បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណ ហើយ​នាង​ម៉ារា​មាន​គត៌ ដោយ​សារ​ព្រះវិញ្ញាណ​បរិសុទ្ធ​យាង​មក​សណ្ឋិត។

តើយើង​ស្គាល់​សម្លេង​ព្រះ​វិញ្ញាណ នៅ​ក្នុង​ចំណោម​សម្លេង​ដទៃ​ទៀត​ជា​ច្រើន ដូច​ពួក​គេ​ដែរ​ឬ​ទេ? តើ​យើង​បាន​ដឹង​អំពី​ការ​បណ្តាល​ចិត្ត​របស់​ទ្រង់ ហើយ​មាន​ចិត្ត​អន្ទះ​សារ​ចង់​ស្តាប់​បង្គា​ប់ទ្រង់​ឬ​ទេ? តើ​យើង​នឹង​អនុញ្ញាត​ឲ្យ​ភាព​កក់​ក្តៅ និង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ មាន​ភាព​ពោរ​ពេញ​ក្នុង​ចិត្ត​យើង ហើយ​បង្ហូរ​ចេញ​តាម​ដៃ​របស់​យើង​ឬ​ទេ?

សព្វ​ថ្ងៃ​នេះ ព្រះ​វត្ត​មាន និង​អំណា​ចចេ​ស្តានៃព្រះ​​គ្រីស្ទ​បាន​សណ្ឋិត​នៅ​ជា​មួយ​យើង ​តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​ជា​វិញ្ញាណ​ដ៏​ពិត និង​អស់​កល្ប នៃ​បុណ្យ​ណូ​អែល ដែល​មាន​រយៈ​ពេល​ពេញ​មួយ​ឆ្នាំៗ។-David…